ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នគរបាលស្រុកព្រះនេត្រព្រះ បានធ្វើការប្រគល់គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ចំនួន២០គ្រាប់និងសាស់បេចំនួន១០សាស់ ជូនអង្គភាពស៊ីម៉ាក់ធ្វើការកំទេចចោល ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះទាំងអស់នោះ បានមកពីប្រជាពលរដ្ឋទៅភ្ជួរដីចម្ការនិងស្រែ ប្រទះឃើញរួចរាយការណ៍មកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ហើយដើម្បីបញ្ចៀសបាននូវការគ្រោះថ្នាក់ជាយថាហេតុនោះ នគរបាលបានធ្វើការប្រគល់ជូនអង្គភាពស៊ីម៉ាក់យកទៅធ្វើការកំទេចចោល ។ លោកអធិការបានបញ្ជាក់ថា គ្រាប់ទាំងអស់ចំនួន២០គ្រាប់និងសាស់បេ១០សាស់ ក្នុងនោះ ប៉ុស្តិ៍រដ្ឋបាលឃុំទឹកជោរបានប្រគល់ជូនអង្គភាពស៊ីម៉ាក់ចំនួន៦គ្រាប់ មានគ្រាប់៦០មម ចំនួន៣គ្រាប់ សាស់បេចំនួន១០សាស់ គ្រាប់បេ៤០ចំនួន១គ្រាប់ និងគ្រាប់បេ៤១ចំនួន២គ្រាប់។ ប៉ុស្តិ៍រដ្ឋបាលឃុំជប់វារី ចំនួន១១គ្រាប់ មានគ្រាប់ផ្លោងចំនួន៨គ្រាប់ គ្រាប់ដេកាចំនួន១គ្រាប់ គ្រាប់ត្បាលចំនួន១គ្រាប់ គ្រាប់បេចំនួន១គ្រាប់។ ប៉ុស្តិ៍រដ្ឋបាលឃុំភ្នំលៀប មានគ្រាប់ត្បាល់៦០មមចំនួន១គ្រាប់ និងប៉ុស្តិ៍រដ្ឋបាលឃុំទានកាំ ចំនួន២គ្រាប់ ក្នុងនោះ គ្រាប់បែកដៃក្រឡាទៀបចំនួនចំនួន០១គ្រាប់និងគ្រាប់១០៥មម ចំនួន០១គ្រាប់ ៕