ខេត្តរតនគិរី ៖កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃឈើជាគ្រឿងសង្ហារឹមខុសច្បាប់មួយកន្លែង។ ក្នុងនោះមាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយកម្លាំងខណ្ឌរដ្ឋព្រៃឈើខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ឈើប្រណីតចំនួន១៦៩កំណាត់ ស្មើនឹង ៥.៦២២ម៉ែត្រគូប រួមមាន៖ ឈើសុក្រម ឈើកកោះ និងឈើផ្ចឹក ហើយវត្ថុតាងដែលបានដកហូតនោះ និងប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕