ខេត្តកំពង់ធំ ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងជាង៦ល្ងាច មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បាន ឃាត់រថយន្តដឹកធ្យូងពីលើឈើពីក្រោម។ តាមប្រភពសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បានបញ្ជាក់ថា ការឃាត់រថយន្តនេះ គឺយោងតាមប្រភពរាយការណ៍ពីភ្នាក់ងារពាក់ព័ន្ធ និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទើបធ្វើការឃាត់ឆែកមើល ឃើញមានធ្យូងពីខាងលើ បន្ទាប់មកដាក់ការសង្ស័យបន្តបើកទ្វារខាងបន្ត ក៏ប្រទះឃើញឈើលេខ២ (ឃ្នាប និងក្តា)។ ប្រភពសមត្ថកិច្ចបញ្ជាក់ថា តាមការប៉ាន់ស្មានមិនទាន់រុះរើ មានឈើផ្ទុកក្នុងរថយន្តប្រហែល ៥ ទៅ៦ គូប។
គួរបញ្ជាក់ថា ៖ មុននឹងរថយន្តដឹកឈើនេះមកដល់ស្រុកសន្ទុក លោកស្នងការងទទួលបន្ទុកបទល្មើសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក៏បានទទួលដំណឹងពីបណ្តាញប្រជាពលរដ្ឋផងដែរ។ ក្នុងករណីប្រភព័ត៌មានជាក់ស្តែងនេះ លោកស្នងការងទទួបន្ទុកបានបញ្ជាកម្លាំងភ្លាមៗឲ្យលោកប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះអនុវត្ត និងសុំគោលការពីលោកស្នងការនគរបាល តែត្រូវលោកស្នងការបញ្ជារឲ្យរង់ចាំសុំគោលការពីលោកព្រះរាជ្ញារ រយះពេលនេះបានអូសបន្លាយធ្វើឲ្យរថយន្តដឹកឈើខុសច្បាប់ដឹកចេញពីភូមិសាស្ត្រភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ដែលមានម្ចាស់ឈ្មោះ ឌី (តែងតែអះអាងខ្លួនជាក្មួយអ្នកធំមួយរូប) មិនមានសមត្ថកិច្ចរូបណាហ៊ានបង្រ្កាបឡើយ! ហើយបើទោះជាធ្លាប់ឃាត់បាន ក៏តែងតែអន្តរាគមន៍ដោះចេញវិញយ៉ាងរំភើយ ក្នុងរយះពេលត្រឹមតែមួយចំអិនសម្លរកំពឹសប៉ុណ្ណោះ។
ភាពយឺតយ៉ាវសុំគោលការពីអយ្យការអមសាលាដំបូង របស់លោកស្នងការ បានធ្វើរថយន្តឆ្លងកាត់ស្រុកចំនួនពីរ គឺស្រុកប្រសាទសំបូរ និងក្រុងស្ទឹងសែន ឈានចូលដល់ស្រុកសន្ទុក ខេត្តកំពង់ធំ ទើបឃាត់និងបង្ក្រាបបាននៅមុខសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំដ៏ដែល។
គួរទាញការចាប់អារម្មណ៍ថា ៖ ឈ្មួញរកស៊ីដោះស្លែរូបនេះ អាចរកស៊ីបានយ៉ាងរំភើយអស់ជាច្រើនឆ្នាំមកនេះ ព្រោះមានការទំនាក់ទំនងជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធររួមជាមួយការអះអាងថាជាក្មួយអ្នកធំមួយរូបត្រូវជាពូ ដែលមានងារជាឯកឧត្តម ហើយបានអន្តរាគមន៍ដោះលែងឡានដឹកឈើខុសច្បាប់ជាច្រើនលើកច្រើនសារ ដែលធ្វើឲ្យបុគ្គលរូបនេះកាន់តែគគ្លើនមិនខ្លាចរអាសមត្ថកិច្ចនោះឡើយ ៕