ខេត្តកែប ៖ កម្លាំងស្នងការដ្នាននរគបាលខេត្តកែប អធិការដ្នាននគរបាលស្រុកដំណាក់ចង្អើរ និងប៉ុស្តី៏រដ្នបាលនគរបាលដង្កោល ជាច្រើននាក់ បានចុះបង្រ្កាបសង្វៀនជល់មាន់មួយកន្លែង ស្ថិតនៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅវេលាម៉ោង ១១ និង២៥នាទី ថ្ងៃទី ២៨ ខែ ២ ឆ្នាំ ២០១៩ ហើយក្នុងការបង្រ្កាបនោះដែរ ក្រុមនៃស្នងការដ្ឋាននរគបាលដែលដឹកនាំកម្លាំងមានឈ្មោះ អីគេ ធី នេះទេ ដោយមិនបានប្រាប់ត្រកូលឡើយ ដូចមានរឿងអ្វីលាក់កំបាំងពីក្រោយខ្នង។
ពេលកម្លាំងចុះចាប់សង្វៀនជល់មាន់ទីតាំងខាងលើនោះផងដែរ បានបាញ់ចំនួន ៣ គ្រាប់ ធ្វើឲ្យអ្នកញៀនល្បែងជល់មាន់ទាំងអស់នោះ រត់ជាន់គ្នាបាតជើងស ព្រាត រួចចាប់បានម៉ូតូចំនួន ១៤ គ្រឿង មាន់ចំនួន ៦ ក្បាល ជញ្ជឹងថ្លឹងមាន់ចំនួន ២ និង ស៊ុមមាន់ចំនួន ១។ឥឡូវវត្ថុតាងទាំងអស់នោះយកទៅរក្សាទុកនៅស្នងការដ្ឋាននរគបាលខេត្តកែប រងចាំក៏សាងបញ្ជូនទៅតុលាការតាមច្បាប់ នេះបើតាមសំដីមន្តី្រដឹកនាំកម្លាំងមិនដឹងឈ្មោះ អីគេ ធី ឡើយ ដែលមិនបានប្រាប់ឈ្មោះពិតប្រាកដដល់អ្នកសារព័ត៏មានយើងឡើយ ។
ចំពោះលោកដឹកនាំកម្លាំង ឈ្មោះអីគេ ធី នោះ បានទាញយកទូរស័ព្ទដៃអំពីអ្នកសារព័ត៌មានមិនឲ្យថតរូប ដូចចង់លាក់រឿង និងបានទាញកាតកាសែតដែលពាក់នៅនឹងកយកទៀតផង រួចដកកាំភ្លើងខ្លីប្រមាថទៅលើក្រុមអ្នកយកព័ត៏មានទៀតផង ។ ក្រុមនរគបាលដែលដឹកនាំដោយឈ្មោះអីគេ ធី ចេះតែយកកាភ្លើងខ្លីគំរាម អ្នកសារព័ត៏មានបានតាមអំពើក្បាលចិត្តដោយមិនដឹងច្បាប់ឡើយ ។
ប្រជាពលរដ្នក្នុងភូមិកើតហេតុខាងលើ បាននាំគ្នារិះគន់ថា គ្រាន់តែបង្រ្កាបសង្វៀនជល់មាន់តូចតាចមួយកន្លែងសោះ ចាំបាច់បាញ់បោះដូច្នោះ រឿងរ៉ាវកើតហេតុខាងលើ មិនដឹងលោកស្នងការខេត្តទើបនឹងឡើងថ្មីបានដឹងដែររឺអត់ទេ? ។
សារព័ត៏មានយើងនឹងតាមដានតទៅទៀត តែម៉ូតូរួមនឹងវត្ថុតាងទាំងអស់នោះបានបញ្ជូនមកតុលាការគ្រប់ចំនួនដែរអត់ ព្រោះលោកអីគេ ធី នោះ បានប្រាប់អ្នកយកសារព័ត៏យើងយកទៅតុលាការតាមផ្លូវច្បាប់ដើម្បីចាត់ការបន្ត ៕