ខេត្តព្រះវិហារ ៖កាលពីវេលាម៉ោង៨និង៣០នាទីយប់ម្សិលមិញ ប្តីតិរិច្ឆានម្នាក់មិនត្រឹមតែបង្កហិង្សាវាយប្រហារប្រពន្ធកូននោះទេ តែរហូតដល់ដុតផ្ទះបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារថែមទៀត ។ ករណីនេះកើតឡើងនៅចំណុចផ្ទះឈ្មោះ ស គង់ ស្ថិតក្នុងភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សេ ធី អាយុ ៤១ឆ្នាំ ត្រូវជាប្តី ជាអ្នកដុត។ ចមណែកជនរងគ្រោះត្រូវជាប្រពន្ធឈ្មោះ នង គង់ អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ ។
សមត្ថកិច្ចបញ្ជាក់ថា សម្ភារៈខូចខាតរួមមាន ៖ -ផ្ទះចំនួន០១ខ្នង ទំហំ៥គុណ១២ម៉ែត្រ ធ្វើអំពីឈើ លាយឥដ្ឋប្រក់ស័ង្កសី
-លុយរៀលប្រហែល ១០លាន
-ខ្សែកមាស០១ដំឡឹង
-ខ្សែដៃមាស០៥ជី
-ក្រវិលផ្លាកទីន០១គូ
-គ្រែ០៣គ្រឿង
-ទូកញ្ចក់០១គ្រឿង
-តុទឹកតែ០១គ្រឿង
-កូនក្រឡឹង១០គ្រាប់
0
ប៉ះប្ដីជើងខ្លាំង បង្កហិង្សា ចាក់សាំងដុតផ្ទះ បំផ្លាញទ្រព្យសម្បត្តិខ្លួនឯង ត្រូវជាប់ខ្នោះ

Filed in: សន្តិសុខ សង្គម