ខេត្តបន្ទាយមានជ័យ ៖ ជនសង្សយ័យុវជនជើងខ្លាំងចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមង្គលបុរី ខេត្តនម្ទាយមានជ័យ ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ រីឯគូកនចំនួនពីនាក់ទៀតកំពុងរត់គេចខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពកាប់ក្មេងប្រុសម្នាក់ បណ្តាលឲ្យដាច់ដៃត្មិល កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិសឿ ឃុំសឿង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ពាក់ពន្ធ័ករណីនេះបើតាមលោកវរសេនីយ៍ឯក ស៊ីន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា នៅវេលាម៉ោង៨និង១០នាទីយប់នោះ នៅចំណុចផ្សារហ៊ុយឡេង មានក្មេង១ក្រុមមានគ្នា៧នាក់ បានជិៈម៉ូតូធ្វើសកម្មភាពកាប់ទៅលើក្មេងជំទង់ម្នាក់ឈ្មោះដេត វណ្ណលីដា ភេទប្រុសអាយុ១៥ឆ្នាំ រស់នៅភូមិបុស្បឡោក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យដាច់ដៃស្តាំត្មិល។
ក្រោយពីកើតហេតុ សមត្ថកិច្ចដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ចំណែកជនបង្កវិញ ក្រោយពីធ្វើសកម្មភាពរួចទាំង៧នាក់ បានជិៈម៉ូតូរត៉គេច តែរយៈពេល៧ម៉ោង ត្រូវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់បានចំនួន៥នាក់។
លោកបានបញ្ជាក់ថា ដោយសាររឿងនេះជារឿងក្តៅគកុក ទើបលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យដឹកនាំកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកមង្គលបូរី និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសឿ ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនដៃដល់ចំនួន៥នាក់រួមមាន៖
ទី១-ឈ្មោះ ផាន់ ធីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ ដកហូតបានដាវសាម៉ូរ៉ៃ១ដើម ជននេះកំពុងជក់គ្រឿងញៀនយ៉ាងសកម្មទៀតផង ដែលបានកាប់ទៅលើជនរងគ្រោះឈ្មោះ ដេត វណ្ណលីដា បណ្តាលឲ្យដាច់ដៃខាងស្តាំ។
ទី២-ឈ្មោះ រឿង កាំម៉ាឡៃ ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកសមគំនិត។
ទី៣-ឈ្មោះដុង វណ្ណនីត ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកសមគំនិត។
ទី៤-ឈ្មោះ ធាង ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកសមគំនិត។
ទី៥-ឈ្មោះ មាស យ៉ត ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកផ្តើមគំនិតហៅគ្នីគ្នាគេមកកាប់ជនរងគ្រោះ ។
លោកអធិការបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការឃាត់ខ្លួននិងធ្វើការសាកសួរចម្លើយ ក្នុងនោះមានឈ្មោះ ផាន់ ធីវ៉ា ជាជនដៃដល់បានសារភាពថា ពួកគេពិតជាបានជិៈម៉ូតូធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតមែន តែគ្មានបំណងកាប់ឈ្មោះដេត វណ្ណលីដា ទេ គឺបំណងកាប់បងប្រុសរបស់គេឈ្មោះ ដេត ឈិនឡុង ដោយឈ្មោះមាស យ៉ត ជាគ្នារបស់គេបានតេទូរស័ព្ទប្រាប់ថា ឈ្មោះដេត ឈិនឡុង បានវាយគេ គេពឹងឲ្យជួយសងសឹកឱ្យ ពេលជិៈម៉ូតូដល់កន្លែងកើតហេតុឃើញឈ្មោះដេត វណ្ណលីដា ជាប្អូនជិៈម៉ូតូរបស់បងគេ ក៏កាប់១ដាវចំដៃ ដោយស្មានតែឈ្មោះ ឈិន ឡុង ដែលជាគូទំនាស់ជាមួយឈ្មោះមាស យ៉ត ។
លោកបានបញ្ជាក់បន្ថែមថា ករណីនេះ គឺផ្តើមចេញពីឈ្មោះមាស យ៉ត ដែលស្រឡាញ់នារីម្នាក់ជាសង្សារបស់គេ ហើយចាស់ទុំខាងឈ្មោះដេត ឈិនឡុង ជាភាគីរងគ្រោះ មានបំណងចង់ដណ្តឹងនាងនោះមកឲ្យកូនដេត ឈិនឡុង ដល់ឈ្មោះមាស យ៉ត មានចិត្តប្រច័ណ្ឌជាមួយឈ្មោះឈិន ឡុង ក៏តេទូរស័ព្ទកុហកគ្នីគ្នាគេចោទប្រកាន់ទៅលើឈ្មោះ ឈិន ឡុង ថាបានវាយមកលើខ្លួន។
ក្រុមជនដៃដល់ទាំង៥នាក់ កម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុកមង្គលបូរី កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
ចំណែកបក្សពួកគេ២នាក់កំពុងគេចខ្លួនកម្លាំងនគរបាលស្រុកកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕