រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកមិញនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រកាសពីវិធានការច្បាប់ យ៉ាងម៉ឹងម៉ាត់ ដើម្បីឈានទៅចាប់ខ្លួនជនអគតិទាំងឡាយណា ដែលបង្ហោះចែកចាយព័ត៌មានបំពុលតាមបណ្ដាញសង្គម ពាក់ព័ន្ធវីរុសកូវីដ១៩ ទោះនៅក្រៅប្រទេសក៏ដោយ។
អ្នកនាំពាក្យរូបនោះបានអះអាងថា ទោះបីពួកបំពុលសង្គមទាំងនោះបើកគណនី Facebook ក្លែងក្លាយក៏ដោយ ឲ្យតែនៅក្នុងប្រទេសកម្ពុជា គឺមិនអាចគេចផុតពីសមត្ថកិច្ចនោះទេ ។ លោកបន្ថែមថា មកដល់ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់រួចមកហើយ ដែលពួកគេបានបង្ហោះព័ត៌មានបំពុលសង្គម ពាក់ព័ន្ធ COVID-19 នេះ ៕
0
អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ព្រមានចាប់ខ្លួន អ្នកបង្ហោះព័ត៌មាន បំពុលសង្គម ពាក់ព័ន្ធ COVID-19 ទោះនៅក្រៅប្រទេស

Filed in: ព័ត៌មានជាតិ