ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​និង​អ្នកមាន​អំណាច​ក្តៅគគុក​ ​នៅ​ខេត្ត​ព្រះសីហនុ​មាន​រាប់រយ​ហិកតា​ដោះស្រាយ​មិន​ចេញ​

ខេត្ត​ព្រះសីហនុ​ ៖ បញ្ហាដីធ្លី  ទំនាស់​គ្នា​រវាង​ប្រជាពលរដ្ឋ  និង​អស់លោក​អ្នក​មាន​អំណាច បុណ្យស័ក្តិ​ទឹក​លុយ​ទឹកប្រាក់ បាន​រួមដៃគ្នា​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដែល​កើត  ឡើង​ម្តងទៀត ហើយ​នៅ តំបន់​អូរត្រេះ ពយ​ម៉ាចូ​វ ស្ថិត នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក  ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​រឿងរ៉ាវ​វិវាទ​ដីធ្លី​នេះ អ្នក មានទឹក​លុយ​ក្នុង​ខេត្ត​រួម​ទាំង មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ  ខ្លាច​អំណាច​បុគ្គល​ម្នាក់​នេះ  នៅតែ​បន្ត​កាប់​រាន​ទន្ទ្រាន​យក ដី​ព្រៃឈើ​របស់​រដ្ឋ​រាប់រយ ហិកតា ធ្វើជា​កម្មសិទ្ធិ​ស្រប  ច្បាប់​និង​ធ្វើ​របង​ហ៊ុំព័ទ្ធ​យក​ដី ព្រៃ​ទាំងនោះ​ចែកគ្នា បាន  យ៉ាង​រលូន​អាជ្ញាធរខេត្ត​ធ្វើ មិនដឹងមិនឮ​ព្រោះ​ដីធ្លី​កន្លែង នោះ​មាន​តម្លៃ​កប់​ពពក ។​

​បើ​តាម​ប្រជាពលរដ្ឋ​មាន  ទំនាស់​ដីធ្លី​បាន​រៀបរាប់ថា អ្នក​ដែល​រំលោភ​ដីធ្លី​ពួកគាត់ ថែម​ទាំង​កាប់​ទន្ទ្រាន​ដី​របស់ រដ្ឋ​រាប់រយ​ហិកតា គឺ​លោក ញ៉ក់ គឹម​តុង បាន​បង្កបង្កើត ក្រុម​អនាធិបតេយ្យ​មួយក្រុម ឱ្យ​ចុះ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ របស់​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ អាជ្ញាធរខេត្ត​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។​

​លោក​នោះ​ឈ្មោះ ញ៉ក់ គឹម​តុង នៅ​ពីក្រោយ​ខ្នង​នៃ  ការកាប់​ដីធ្លី​ទន្ទ្រាន​យក​ដី​ព្រៃ ឈើ​របស់​រដ្ឋ​រាប់ រយ​ហិកតា   ហើយ​ក៏​លោក ញ៉ក់ គឹម​តុង  ធ្វើ​ទៅ​ជា​ទិញដូរ​ពី​សំណាក់ ប្រជាពលរដ្ឋ​ទៅ​វិញ ។

​ចំណែកឯ​ន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅ តំបន់​ពយ​ម៉ាចូ​វ មិន​ទៅ​ចាប់  អ្នក​កាប់​ទន្ទ្រាន​ដី​ព្រៃឈើ​ធ្វើ ជា​មិន​ដឹង​រឿង​អ្វី​ទាំងអស់ ការកាប់​ដី​ទន្ទ្រាន​ដី​ព្រៃឈើ  កំពុង​វិនាស​ហិនហោច​ក៏ដោយ សារ​មន្ត្រី​ជំនាញ​ខេត្ត​អ្នក​គ្រប់ គ្រង​បើកភ្លើង​ខៀវ​អាចមាន ចំណែក​ពាក់ព័ន្ធ​ជាមួយ​លោក កំពុងតែ​កាប់​បំផ្លាញ​ដីព្រៃ ឈើ​របស់​រដ្ឋ​រាប់​រយ​ហិកតា  (​ហៅថា​ក្រុម​បំផ្លាញ​ដីព្រៃ ឈើ​គឺ​ពួក​អ្នក​បំផ្លាញ​ជាតិ​) ។​

​ដី​ព្រៃឈើ​ខាងលើ​នោះ  កន្លង​មក​ទំនាស់​គ្នា​រហូត​ដល់ មានការ​កាប់​ចាក់​គ្នា​ទៅវិញ ទៅ​មក​រហូត​ដល់​ការស្លាប់ ក្រុម​អនាធិបតេយ្យ ១​ម្នាក់ នៅ  អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៦  ពេល​នោះ​សាលាខេត្ត​ព្រះសីហនុ​ក៏​បាន​បង្កើត​ក្រុមចម្រុះ មួយក្រុម ដឹកនាំ​ដោយ​លោក  ស្រ៊ន ស្រ៊ន ជា​អភិបាលរង​ខេត្ត  ព្រះសីហនុ ។

​ក្រុម​កម្លាំង​ចម្រុះ​រួមមាន  រដ្ឋបាល​ព្រៃឈើ កង​រាជ​អាវុធ  ហត្ថ​ខេត្ត​,​នគរបាល​-​យោធា  ខេត្ត និង​មន្ត្រី​សាលាខេត្ត​ជា ច្រើន​នាក់​ទៀត ។ ផ្ទុយ​ទៅ វិញ ក្រុមចម្រុះ​ទាំងនោះ បែរ ជា​មក​ការពារ​ឱ្យ​លោក ញ៉ក់  គឹម​តុង សាងសង់​ផ្ទះ​ធ្វើ​របង  ថ្ម​ហ៊ុំព័ទ្ធ​យក​ដី​ព្រៃឈើ​កាប់ ទន្ទ្រាន​របស់​រដ្ឋ​ទាំងអស់នោះ  ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នឹង​ពុះ ឡូ​តិ៍លក់​ទៅវិញ ។​

​សព្វថ្ងៃ​តំបន់​ពយ​ម៉ាចូ​វ  លោក ញ៉ក់ គឹម​តុង ចា​បងធំ  ចាត់ចែង​រៀបចំ​ដីព្រៃ​ឈើពុះ ឡូ​តិ៍លក់​ដី​បាន​យ៉ាង​ងាយ  ស្រួល ព្រោះ​គ្មាន​មន្ត្រី​ជំនាញ  រដ្ឋបាល​ព្រៃឈើ​និង​អាជ្ញាធរ ស្រុក​-​ក្រុង ខេត្ត​ណា​ហ៊ាន ក្អក​ឡើយ ។ តែ​ក្រុមចម្រុះ ទាំងនោះ​ជា​ក្រុម​កងការពារ របស់​ពួកគាត់​ទៅ​ហើយ​នោះ ។  ចំពោះ​ផលប្រយោជន៍​វិញ  ប្រជាពលរដ្ឋ​ជឿជាក់​ថា បើ  សិន​ប្រធាន​ក្រុម​ការងារ​ចម្រុះ  ដែល​គ្រប់គ្រង​នៅ​តំបន់​មិន ទទួលបាន​ផល​ទេ ប្រហែល ជា​លោក ញ៉ក់ គឹម​តុង  បាន ចូល​ទៅ​ដេក​អាន​កាសែត​បាត់ ទៅហើយ ។​

​លោក ឌី សុខុម នាយ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ព្រះសីហនុ​បាន​បំភ្លឺ​ត្រួសៗ​ប្រាប់ សារព័ត៌មាន​ថ្ងៃស្អែក​ថា​រាល់ កិច្ច​ឆ្លើយឆ្លង​ជាមួយ​អ្នក​សារ ព័ត៌មាន​ខេត្ត មាន​គោល​ការ  ណ៍​មួយ​អ្នកសារព័ត៌មាន​ក្រៅ ខេត្ត លុះត្រា​ណា​មាន​លិខិត ចេញ​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត ហើយ​ជូ​ប​មុខ​គ្នា​ទើប​ឆ្លើយ បាន​… ! យើង​គ្រាន់តែ​ជួប គ្នា​តាម​ទូរស័ព្ទ​យើង​មិនបាន ជួប​មុខ​គ្នា មិន​អាច​ឆ្លើយបាន ទេ នៅវេលា​ម៉ោង ២ ៖៣០  នាទី នា​ថ្ងៃ​អង្គារ ទី ១៦ ខែ មករា ឆ្នាំ​២០១៨ ។​

​សម្តេច​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​ពិធី​ជួបជុំ លើក​ទី​២​ជាមួយ​ក្រុម​អ្នក​សារ ព័ត៌មាន ក្នុង​ស្រុក​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ កោះ​ពេជ្រ នៅ​ថ្ងៃ​អាទិត្យ ៥ កើត ខែ​មាឃ ឆ្នាំ​រកា ន​ព្វ ស័ក ព​.​ស ២៥៦១ រាជធានី ភ្នំពេញ ថ្ងៃទី ២១ ខែ​មករា  ឆ្នាំ​២០១៨​បាន​ក្រើនរំលឹក​ទៅ អ្នកនាំពាក្យ​បណ្តា​ខេត្ត​-​ក្រុង  ចេះ​សហការ​គ្នា​ល្អ​ជាមួយ​អ្នក សារព័ត៌មាន​ធ្វើ​ការងារ​ទើប ជា​ការប្រសើរ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com