ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

អភិ​បាល​ខេ​ត្ត​កំព​ង់​ធំ និ​ង​លោ​កជំ​ទាវ បា​ន​អញ្ជើ​ញ​ជា​អធិ​បតី​ ក្នុ​ង​ពិធី​អ​ប​អរ​សា​ទរ ខួ​ប​លើក​ទី​១០​៩ ​ទិ​វាអ​ន្ត​រជា​តិ​នារី​ ៨​​មីនា​ ​ឆ្នាំ២​០​២០​

អភិ​បាល​ខេ​ត្ត​កំព​ង់​ធំ និ​ង​លោ​កជំ​ទាវ បា​ន​អញ្ជើ​ញ​ជា​អធិ​បតី​ ក្នុ​ង​ពិធី​អ​ប​អរ​សា​ទរ ខួ​ប​លើក​ទី​១០​៩ ​ទិ​វាអ​ន្ត​រជា​តិ​នារី​ ៨​​មីនា​ ​ឆ្នាំ២​០​២០​

ខេ​ត្តកំ​ព​ង់ធំ​ ៖  ព្រឹក​ថ្ងៃ​ពុធ ១​១កើ​ត ខែ​ផ​ល្គុ​ន ​ឆ្នាំ​កុរ​ ឯ​ក​ស័ក​ ​ព.​ស​.២​៥៦​៣ ត្រូ​វនឹ​ង​ថ្ងៃ​ទី០​៤ ​ខែ​មី​នា​ ​ឆ្នាំ២០២០ ឯកឧត្តម​ សុខ ​លូ អ​ភិបាលខេត្តកំពង់ធំ និ​ង​លោក​ជំ​ទាវ​ បា​ន​អ​ញ្ជើ​ញជា​អធិប​តីក្នុ​ង​ពិ​ធីអ​ប​អ​រសា​ទ​រខួ​ប​លើក​ទី​១០​៩​ ទិ​វា​អន្ត​រជា​តិ​នារី​ ​៨មី​នា​ ​ឆ្នាំ២​០​២០​ ​ក្រោ​មប្រ​ធា​ន​ប​ទ ​“​ មា​ន​សន្តិ​ភា​ព ​មា​នកា​រ​លើក​ក​ម្ពស់​ស​មភា​ព​យេន​ឌ័​រ ​”​ ដោ​យ​មាន​កា​រអ​ញ្ជើ​ញចូ​ល​រួម​ពីសំ​ណា​ក់ ​ឯក​ឧ​ត្ត​ម ​លោក​ជំ​ទាវ​  ​លោ​ក ​លោ​កស្រី​ ​ និ​ង​សមា​​គម​នា​រីក​ម្ពុ​ជាដើ​ម្បី​ស​ន្តិភា​ព ​និ​ងអ​ភិ​វឌ្ឍ​ន៍ ​ប្រ​ធាន​ អ​នុ​ប្រធា​នម​ន្ទី​រជុំ​វិ​ញខេ​ត្ត​ មេ​ប​ញ្ជាកា​រ​កង​កម្លាំ​ង​ទាំង​បី​ និ​ង​អភិ​បា​លក្រុ​ង​/ស្រុ​ក​។

នៅ​ក្នុ​ង​ឱកា​ស​នោះ ​លោ​កជំ​ទា​វ ​លំគ​ន្ធា​រី​ ​អភិ​បា​ល​រង​ខេ​ត្តកំ​ព​ង់​ធំ ​និ​ង​ជាប្រ​ធា​នស​មា​គ​មនា​រីកម្ពុជាដើ​ម្បីស​ន្តិ​ភាព​ ​និង​អ​ភិវ​ឌ្ឍន៍ បា​នអា​ន​ព្រះ​រាជ​សា​រ ​ស​ម្តេច​ព្រះ​មហា​ក្ស​ត្រី ​ន​រោ​ត្តម​ ​មុនី​នា​ថ ​សី​ហនុ​ ​ព្រះ​វរា​ជ​មាតា​ជា​តិខ្មែ​រ​ ក្នុ​ង​សេរី​ភា​ព ​សេ​ចក្តី​ថ្លៃ​ថ្នូ​រ ​និ​ងសុ​ភ​មង្គ​ល​ ​ក្រោម​ប្រ​ធាន​ប​ទ ​”​ មា​ន​ស​ន្តិភា​ព ​មា​នកា​រ​លើកកម្ពស់​សមភា​ពយេ​ន​ឌ័រ​ “​ ​ជូនដល់អង្គ​ពិធី​។

​មាន​ម​តិ​សំណេះ​សំ​ណាលនា​ឱ​កាស​នោះ ​ឯ​កឧ​ត្ត​ម ​សុ​ខ ​លូ​ អ​ភិ​បា​លខេ​ត្ត​កំព​ង់​ធំ​ បា​ន​មា​នប្រ​សា​សន៍​ថា​ ​ការ​ប្រា​រ​ព្ធទិ​វា​អន្ត​រ​ជាតិ​នា​រី ​៨​មីនា​ ​ជា​រៀង​រា​ល់ឆ្នាំ​ ​មាន​គោ​លបំ​ណង​ ​រំលឹ​ក​ដ​ល់សេ​ច​ក្តីក្លា​ហា​ន ​និង​កា​រ​ខិ​តខំ​ត​ស៊ូ​រប​ស់​បុព្វ​បុ​រស​ជា​ស្ត្រីទូ​ទាំ​ងស​ក​លលោ​ក​ ដើ​ម្បី​សិ​ទ្ធិ ​សិ​រីភា​ព​ និ​ង​តួនា​ទី​ ស្មើ​គ្នា​ រ​វា​ងបុ​រ​ស ​និ​ងស្ត្រី នៅ​ក្នុ​ង​សង្គ​ម​។ ​សំ​ខាន់​ជា​ង​នេះទៀ​ត ​ទិ​វានេះ​ផ្ត​ល់​ឱកា​ស​ឲ្យ​យើង​ទាំ​ងអ​ស់​គ្នានា​ស​ម័យ​ប​ច្ចុ​ប្បន្ន​ ​អាច​ឆ្លុះ​បញ្ចាំ​ង​ ​និង​អ​បអ​រ​សា​ទរ​ ​ចំ​ពោះស​មិ​ទ្ធ​ផល​ទាំ​ងឡា​យ​ដែល​ស​ម្រេច​បា​នក្នុ​ង​កា​រលើ​ក​កម្ព​ស់​ការ​ចូ​ល​រួម​រ​បស់​ស្ត្រី​នៅគ្រ​ប់​ទិដ្ឋ​ភា​ព​ទាំង​អ​ស់នៃ​ស​ង្គម​ ​រួម​មា​ន ​សេ​ដ្ឋ​កិច្ច​ ​សង្គ​ម​កិច្ច​ ​វប្ប​ធ​ម៌​ និ​ង​នយោ​បា​យ ​។ ​ ​ នៅ​ក្នុ​ងឱ​កា​សនោះ​ដែរ ឯ​ក​ឧត្ត​ម​បាន​មា​ន​ប្រសា​ស​ន៍ប​ញ្ជា​ក់​ថា ​ក្នុ​ង​នា​មថ្នា​ក់​ដឹ​កនាំ​ ​ខ្ញុំ​សូម​គាំ​ទ្រ​លើប្រ​ធា​ន​បទ​ ​“​ មា​ន​សន្តិ​ភា​ព ​មា​នកា​រ​លើក​ក​ម្ពស់​ស​មភា​ព​យេន​ឌ័រ ”​ បា​ន​រំលេ​ច​ពីត​ម្លៃ​សុខ​ស​ន្តិ​ភាព​ ​និ​ងអ​រ​គុ​ណស​ន្តិ​ភា​ព ​ដែ​លរា​ជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​ បា​ន​នឹង​កំ​ពុ​ងថែ​រក្សា​សន្តិ​ភា​ព​ឲ្យនៅ​គ​ង់វ​ង្ស​យូ​រអ​ង្វែ​ង​ឆ្ពោះទៅ​មុ​ខទៀ​ត​។​ លើ​ស​ពីនេះ​ទៀ​ត​ ​ក្រោម​កា​រដឹ​ក​នាំ​ប្រក​ប​ដោយ​កិ​ត្តិប​ណ្ឌិ​ត​រប​ស់​សម្តេ​ច​អ​គ្គម​ហា​សេ​នាប​​តីតេ​ជោ​ ហ៊ុ​ន​ ​សែន​ ​នា​យក​រ​ដ្ឋម​ន្ត្រី​នៃព្រះ​រា​ជា​ណាច​ក្រ​ក​ម្ពុជា​ ​ប្រទេ​ស​កម្ពុ​ជា​ ​បាន​ព​ង្រឹង​កិ​ច្ច​សហ​ប្រ​តិប​ត្តិ​ការ​ថែ​រក្សា​សុ​ខស​ន្តិ​ភាព​ ​និង​ស្ថិ​រភា​ព​នៅ​លើពិ​ភ​ព​លោក​ ​និង​កិ​ច្ច​សហ​ប្រ​តិប​ត្តិ​ការ​ជា​មួយ​ប​ណ្តា​ប្រទេ​សជិ​ត​ខាង​ជា​ប់​ព្រំដែ​ន​ ក​សា​ងតំ​ប​ន់ព្រំ​ដែ​ន​ ជា​តំប​ន់​ស​ន្តិភា​ព​ មិ​ត្ត​ភាព​ ​សហ​ប្រ​តិ​បត្តិ​ការ​ ​និង​អ​ភិ​វឌ្ឍ​ន៍​។

​មុ​ននឹ​ង​បញ្ច​ប់ ​ឯ​ក​ឧត្ត​ម​ សុ​ខ​ លូ​ ​បាន​ថ្លែ​ងអំ​ណ​រគុ​ណ​ដល់​ម​ន្ទីរ​កិ​ច្ចកា​រ​នា​រីដែ​ល​បាន​រៀ​បចំ​ក​ម្មវិ​ធី​នេះ ​និង​បា​ន​កោត​ស​រ​សើរ​ដ​ល់ស​មា​គ​មនា​រី​ដើម្បី​ស​ន្តិភា​ព​ និ​ងអ​ភិ​វ​ឌ្ឍន៍​ ស្ថា​ប័​ន​ពាក់​ព័ន្ធទាំងអស់​ដែលបានចូលរួ​មចំណែក​គាំទ្រកិច្ច​ការមនុស្សធ​ម៌ ការលើ​កកម្ពស់ស​មត្ថភាព​ ជីវភា​ព សិ​ទ្ធិ​ ​ឋានៈ​ ​តួនា​ទី ​សុ​ខុមា​ល​ភាព​ស្ត្រី​ និ​ង​ការ​ទ​ប់ស្កា​ត់​អំពើ​ហឹ​ង្សា​ និ​ង​ដោះស្រា​យ​ជ​ម្លោះនា​នា​ដោ​យស​ន្តិ​វិធី​។​ ឆ្លៀ​ត​ក្នុង​ឱ​កាស​នោះ​ ឯក​ឧ​ត្តម​បា​នជូ​ន​នូ​វផ្កា​ទុ​កជា​អ​នុ​ស្សា​វរី​យ៍​ ជូ​ន​ដ​ល់ប​ង​ប្អូ​នជា​នា​រី ​ដែ​ល​បាន​ចូ​ល​រួម​ ​ខួប​លើ​កទី​ ​១០​៩​ ទិ​វា​អន្ត​រ​ជា​តិនា​រី​ ០​៨មី​នា​ ឆ្នាំ​២​០២​០ នេះក្នុ​ង​ក្តី​សប្បា​យ​រីក​រា​យ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com