ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំបានអញ្ជើញសំណេះសំណាលជាមួយប្អូនៗ
ក្រុមកីឡាករបាល់ទះនិងអត្តពលកម្ម ដែលបានចូលរួមប្រកួតកីឡា ជំរើសថ្នាក់ខេត្ត នៅវិទ្យាល័យកំពង់ធំ រយៈពេល០៣ ថ្ងៃ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២០ ដែលបានមកពីវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក នៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ផ្តាំផ្ញើរដល់ប្អូនៗ ដែលអ្នកស្រឡាញ់កីឡា ចូលចិត្តលេងកីឡា ហើយចូលរួមលេងកីឡា គឺដើម្បីទទួល សុខភាព បង្កើនមិត្តភាពស្និទ្ធស្នាលជាមួយយុវជន និងយុវជន ទទួលបាន កាយសម្បទារឹងមាំ ឆន្ទ: អង់អាចមុះមុទ្រ អំណត់ព្យាយាមដែលនាំយកនូវវិន័យ សេចក្តីថ្លៃថ្នូរ និងសូមឲ្យប្អូនៗ ប្រកាន់ភ្ជាប់ ការសាមគ្គីភាព មានអង់ឯកភាព ក្នុងក្រុមកីឡាករ គោរពអនុវត្ត អោយបាននូវវិន័យ សេចក្តីថ្លៃថ្នូរ បទបញ្ជា របស់គណ:កម្មាធិការរៀបចំការប្រកួតកីឡា ពោលប្រកបដោយក្រមសីលធម៌ ជាចំបង គោរពគ្នាទៅវិញទៅមក ។
លោកស្នងការបានបញ្ជាក់ថា ការលេងកីឡា គឺត្រូវថែរក្សា បាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ទទួលបានរបៀបរៀបរយ នៃដំណើរការប្រកួតកីឡាហើយ សង្ឃឹមយ៉ាងមុតមាំថា ប្អូននឹងខិតខំប្រឹងប្រែង បញ្ចេញសមត្ថភាព ទេពកោសល្យ ដែលបានហ្វឹកហាត់ រយៈពេលកន្លង យកមកប្រកួតប្រជែងដើម្បីដណ្ដើមជ័យលាភី ជូនវិទ្យាល័យ របស់ប្អូនៗ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមកីឡាករបាល់ទះ និងអត្តពលកម្ម មកពី វិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក ដើម្បីចូលដោះស្រាយសម្រាលការចំណាយ ក្នុងការប្រកួត លោក កន ស៊ីថា នាយកសាលាវិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក តំណាងឲ្យក្រុមកីឡាករ បានថ្លែងអំរគុណ យ៉ាងជ្រាលជ្រៅ ដល់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងអស់លោក ប្រតិភូ អមដំណើរ ដែលតែងតែយកចិត្តដាក់ គិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ នាគ្រាជួបទុក្ខលំបាក និងគោរពជូនពរ សូមឲ្យទទួលបាន សុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ ៕