អន្តរជាតិ ៖ ក្រុមកងកម្លាំងជំនាញបានបញ្ចប់ហេតុការណ៍ដ៏គ្រោះថ្នាក់រយៈពេល ១៧ម៉ោង នៅពេលដែលពួកគេបានបាញ់សម្លាប់ខ្មាន់កាំភ្លើងកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីរយៈពេលមួយយប់ដែលបានឃើញការបាញ់តបតគ្នាយ៉ាងខ្លាំង និងការរត់ស្លន់ស្លោពោពេញដោយភាពភ័យខ្លាច។
អាជ្ញាធរថៃបាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានម្នាក់បានសម្លាប់មនុស្សយ៉ាងតិច២៩នាក់ និងរាប់សិបនាក់ទៀតរងរបួស នៅច្រកចេញផ្សារទំនើបដោយអ្នកដើរទិញឥវ៉ាន់ដែលជាប់នៅផ្សារទំនើបច្រក២១ ក្នុងខេត្តនគររាជសីមា (Nakhon Ratchasima) ប្រទេសថៃ ដោយសារតែជម្លោះបំណុល។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា មនុស្ស ២៦នាក់រួមទាំងជនស៊ីវិល ក្មេងជាងគេបំផុតអាយុ ១៣ឆ្នាំ និងកងកម្លាំងសន្តិសុខមួយចំនួនត្រូវបានសម្លាប់ ដោយទាហានដ៏សាហាវរូបនេះ។ លោកបាននិយាយនៅខាងក្រៅមន្ទីរពេទ្យ ដែលជនរងគ្រោះកំពុងត្រូវបានសម្រាកព្យាបាលថា នេះជាហេតុការណ៍មិនធ្លាប់មានពីមុនមកក្នុងប្រទេសថៃ ហើយលោកចង់ឲ្យការបាញ់ប្រហារនេះ ជាពេលចុងក្រោយដែលវិបត្តិនេះកើតឡើង។ លោក ប្រាយុទ្ធ អតីតមេបញ្ជាការកងទ័ពបានដាក់ការស្ដីបន្ទោស ចំពោះបញ្ហាផ្ទាល់ខ្លួនទាក់ទងនឹងការលក់ផ្ទះ ព្រោះតែភាពឆេវឆាវរបស់ទាហាន ដែលបានចាប់ផ្ដើមនៅរសៀលថ្ងៃសៅរ៍នៅជិតបន្ទាយទាហាន ហើយត្រូវបានខ្មាន់កាំភ្លើងធ្វើសកម្មភាពបន្តជាច្រើនម៉ោង តាមរយៈការបង្ហោះតាមហ្វេសប៊ុក៕
0
ប្រទេសថៃ ៖ មនុស្សស្លាប់ កើនដល់២៩នាក់ បន្ទាប់ពីការ បាញ់ប្រហារមិនធ្លាប់មាន របស់ទាហានដ៏សាហាវមួយរូប

Filed in: អន្តរជាតិ