ខេត្តកំពង់ធំ ៖ នៅដើមខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ខេត្តកំពង់ធំ បានចុះ អន្តរាគមន៍ជួយប្រជាពលរដ្ឋជួបគ្រោះថ្នាក់ចរាចរណ៍ទៅកាន់មន្ទីរពេទ្យមួយលើក សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍សិស្សចេញពីសាលានិងចែកសម្ភារៈសិក្សាដល់សិស្សចំនួន ៥២៤នាក់។
លោក ឃុន ប៊ុនហួ មេបញ្ជាការកងរាជអាវុធស្រុកបារាណ៍បានប្រាប់ថា ៖ ដោយមានការណែនាំផ្តាំផ្ញើផ្ទាល់ពីមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ អោយខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋអោយបានល្អនោះ រូបលោក និងសហការី ក្នុងអង្គភាព នៅដើមខែកុម្ភៈ ឆ្នាំ២០២០ នេះបានចុះជួយប្រជាពលរដ្ឋជួបគ្រោះថ្នាក់ចរាចរណ៍មួយលើកនៅចំនុចភូមិសំរោង ឃុំបារាយណ៍ បញ្ជូនទៅមន្ទីរពេទ្យបារាយណ៍ សន្ទុក។ ហើយនៅរៀងរាល់ថ្ងៃត្រង់ម៉ោង១១ៈ០០ កម្លាំងកងរាជអាវុធហត្ថស្រុក បានចេញជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សដែលចេញពីសាលាទៅផ្ទះវិញផងដែរ ។
លោក ឃុន ប៊ុនហួ បានបន្តថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក មិនត្រឹមចុះការពារសន្តិសុខជូនប្រជាពលរដ្ឋទេ គឺរួមគ្នាជួយគ្នាដល់ប្រជាពលរដ្ឋថែមទៀត ជាក់ស្តែងប៉ុន្មានថ្ងៃកន្លងទៅនេះ លោកបានដឹកនាំសហការីនាំយក សម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្ស សាលាបឋមសិក្សាចំនួន៣កន្លែង គឺបឋមសិក្សាគូរ ភូមិគូរ បឋមសិក្សាកំប៉ីយ ភូមិកំប៉ីយ ឃុំចុងដូង និងបឋមសិក្សាព្រៃដុំ ភូមិព្រៃដុំ ឃើចើងដើង សរុបសិស្សចំនួន៥២៤នាក់ ក្នុងនោះ១នាក់ទទួលបានសៀវភៅ២ក្បាល ប៉ិច២ដើម ខ្មៅដៃ២ដើម និងដោយឡែកសម្រាប់សាលាមឋមសិក្សា និមួយៗទទួលបានបាល់ទាត់៣ បាល់បោះ៣ និងសីទាត់ចំនួន៥ ៕