ខេត្តកំពត ៖ ផេកស្នងការដ្ផាននគរបាលខេត្តកំពតបានបង្ហោះការពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នេះថា ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៏ល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ចំពោះមន្ត្រីរបស់ខ្ញុំ នៃការិយាល័យចរាចណ៏ផ្លូវគោក ដែលនៅបញ្ជាចរាចរណ៏នៅគល់ស្ពានត្រើយខាងលិច ជនរងគ្រោះបានបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តគៀនយ៉ាង ប្រទេសវៀតណាម ។ ក្នុងនោះដែរ ជនរងគ្រោះ គាត់បានរួចផុតគ្រោះថ្នាក់ដល់ជីវិតហើយ ក៏ប៉ុន្តែកំពង់ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ដោយសារតែជនរងគ្រោះបានបាក់ឆ្អឹងជំនីចំនួន៩ និងប្រអប់ដៃម្ខាងផងដែរ ៕
0
នគរបាលចរាចរណ៍ ដែលរងគ្រោះ ត្រូវរថយន្តបើកកិន បានរួចផុតពីគ្រោះថ្នាក់ហើយ និងកំពុង សម្រាក់ព្យាបាលនៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម

Filed in: សន្តិសុខ សង្គម