ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃសៅរ៍ ២៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណ:អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាស ហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូនិងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ទៅកាន់ទីផ្សារប្រទេសចិន។
ពិធីនេះប្រារព្ធធ្វើឡើង ក្នុងភូមិ២ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង រតនគីរី ក្រចេះ តំណាងក្រុមហ៊ុនចិន ក្រុមហ៊ុនវៀតណាម អាជ្ញាធរមូលដ្ឋាន បុគ្គលិក កម្មករយ៉ាងច្រើនកុះករផងដែរ។ ក្រុមហ៊ុនចេកចំនួន៩ដែលត្រុវបានចិនឲ្យនាំចេកចូល៕