រាជធានីភ្នំពេញ ៖ យោងតាមលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃបានបញ្ជាក់ និងទូលថ្វាយទៅសម្តេចក្រុមព្រះនរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយស្នើឲ្យពន្យារពេលការធ្វើសមាជវិសាមញ្ញារបស់គណបក្សហ្វ៊ុនស៊ិនប៉ិចជាបណ្តោះអាសន្នសិន រហូតដល់ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គណបក្សមួយនេះបានចប់សព្វគ្រប់ជាមុនសិន។
សូមជម្រាបថា គម្រោងសមាជវិសាមញ្ញារបស់គណបក្សហ្វ៊ុនស៊ិនប៉ិចគ្រោងនឹងរៀបចំឡើងនៅ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីរៀបចំរចនាសម្ពន្ធ័ថ្មី រួមទាំងគោលការណ៍បង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិនិងគណបក្សហ្វ៊ុនស៊ិនប៉ិច ៕