ខេត្តព្រះសីហនុ ៖កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ខេត្ត-ក្រុងព្រះសីហនុ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលនិតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផង កម្លាំងបានចុះបង្ក្រាបក្រុមចាប់ជំរិតយកប្រាក់ និងជួញដូរអាវុធខុសច្បាប់ ដោយចាប់ឃាត់ខ្លួនមនុស្សបានចំនួន៧នាក់ រួមនឹងដកហូតបានកាំភ្លើងវែង ខ្លីចំនួន៥ដើម និងគ្រាប់ជាង២០០គ្រាប់ ក្រោមការឡោមព័ទ្ធជាច្រើនម៉ោងកន្លងមក ។
ការបង្ក្រាបចុះប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ខេត្ត-ក្រុងព្រះសីហនុ។ ប្រតិបត្តិការនេះបានធ្វើឡើង។
បើតាមលោកឧត្តមសេនីយ៍ស្នងការបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែធ្នូ ដោយកម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់សរុបចំនួន៧នាក់ បន្ថែមទៀត ក្នុងនោះមានជនជាតិខ្មែរចំនួន៤នាក់ ជនជាតិចិន៣នាក់ ស្រីម្នាក់ ព្រមទាំងចាប់យកវត្ថុតាង កាំភ្លើង៥ដើម (កាំភ្លើងវែង១ដើម និងកាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត។
វត្ថុតាងចាប់យកបានរួមមាន៖កាំភ្លើងវែង AK47 ១ដើម,កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ,ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ,ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ,បង់កាំភ្លើងប្រភេទ១៥គ្រាប់ចំនួន៤បង់,បង់កាំភ្លើងប្រភេទ៣០គ្រាប់ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ),គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់,គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ),តួកាំភ្លើងម៉ាក GLOCK ចំនួន១ និងគ្រឿងបន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) និងម៉ាស៊ីនស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់។
គួររម្លឹកដែលថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាឈានដលការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនបានចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធ ករណីចាប់ឃុំឃាងបង្ខាំងមនុស្សខុសច្បាប់,ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និងនាំចូលអាវុធដោយគ្មានការអនុញ្ញាតិ នៅចំណុចផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម,កាំភ្លើងវែង១ដើម (M16) គ្រាប់កាំភ្លើង និងគ្រឿងញៀនមួយចំនួនធំ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធី៕