ខេត្តកែប ៖ តាមប្រភពពត័មានបានឲ្យដឹងថា ជនរងគ្រោះនិងគ្រួសារ កំពុងតែភិតភ័យ ព្រោះល្បីថា ជនជាប់ចោទឈ្មោះ ចាន់ ធី (ហៅគុជ) មានអ្នករត់ការក្រៅប្រព័ន្ធច្បាប់ ដើម្បីធានាឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
សូមរំលឹកថា ជនល្មើសមានឈ្មោះ ចាន់ ធី (គុជ) ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៩ បានប្រើអំពើហឹង្សាដោយចេតនាកាប់ក្បាលជនរងគ្រោះនឹងពូថៅចំនួនពីរនាក់ ហូរឈាមស្ទើរស្លាប់ស្ទើររស់ជាច្រើនកន្លែង។ នាពេលនោះ សមត្ថកិច្ចអធិការទៅចាប់ ជនល្មើសបានរត់គេចខ្លួនបាត់រាប់ខែតែម្ដង ។ ហើយតាមរបាយការណ៏លេខ១០៤,រ,ប,ក/២០១៩ ចុះថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០១៨ របស់ស្នងការដ្នាននរគបាលខេត្តកែប។ ជនល្មើសខាងលើបានរត់គេចខ្លួនបាត់ហើយ ក្រោយមកលោកចៅក្រម គាំ គង្គា បានចេះដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនជនល្មើស ។
លុះនៅព្រឹកថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៩ ជនរងគ្រោះបានឃើញជនជាប់ចោទឈ្មោះ ចាន់ ធី (គុជ) ចូលផ្ទះវិញនោះ ក៏បានរាយការណ៍ជូនលោក នូវ សុវណ្ណ ជាអធិការនរគបាលដំណាក់ចង្អើរ ពេលនោះលោក នូវ សុវណ្ណ ក៏មិនបង្អង់យូរ ក៏បានដឹកនាំកម្លាំងដោយផ្ទាល់ចុះចាប់បាននៅព្រឹកម៉ោង៧ ’២០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្បែរមាត់សមុទ្រជិតផ្ទះជនរងគ្រោះតែម្ដង។
បើតាមប្រភពប្រជាពលរដ្ឋក្នុងភូមិខាងលើមានការត្រេកអរសប្បាយចិត្តជាខ្លាំងដែលបានអស់លោកសមត្ថកិច្ចចាប់បានឈ្មោះ ចាន់ ធី (គុជ) ដោយសារជននោះតែងតែប្រើអំពើហឹង្សា ដើរលួចប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងភូមិនោះរាប់ឡើងមិនចេះបះសក់ទៅហើយ មិនដែលនរណាហ៊ានចេញមុខប្ដឹង បើនរណាចេញមុខប្ដឹងគេ អ្មកនោះពេលគេចេញមកវិញគឺគេសម្លាប់កាប់ចោលឲ្យអស់មួយពូជ នេះបើតាមជនរងគ្រោះពីមុនៗនិយាយបា្រប់តៗគ្នា មិនតែប៉ុណ្ណោះជនជាប់ចោទឈ្មោះ ចាន់ ធី (គុជ) បើតាមសមត្ថកិច្ចក៏បានប្រាប់ថា ជនជាប់ចោទខាងលើពិតជាកាប់ចាក់គេសាហាវឃោរឃៅពិតប្រាកដមែន រាល់ថ្ងៃសមត្ថកិច្ចក៏បានទទួលថាដឹងដំណឹងថា ជនជាប់ចោទខាងលើកំពុងតែចែកចាយថ្នាំញៀននឹងប្រើប្រាស់ថ្នាំញៀននៅក្នុងភូមិនោះទៀតផង ។
បើតាមប្រភពដំណឹងពីជនរងគ្រោះកំពុងតែភិតភ័យ ព្រោះល្បីថាជានជាប់ចោទឈ្មោះ ចាន់ ធី (ហៅគុជ) មានអ្នករត់ការក្រៅប្រព័ន្ធច្បាប់ ដើម្បីធានាឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បងប្អូនប្រជាពលរដ្ឋគិតថាបើជនជាប់ចោទបានចេញពីគុកមែននោះ ពិតជាគ្មានយុត្តិធម៌សំរាប់ជនរងគ្រោះឡើយ ៕
0
ជនរងគ្រោះ កំពុងតែភិតភ័យ ព្រោះល្បីថា ជនជាប់ចោទឈ្មោះ ចាន់ ធី (ហៅគុជ) មានអ្នករត់ការ ក្រៅប្រព័ន្ធច្បាប់ ដើម្បីធានា ឲ្យនៅក្រៅឃុំ បណ្ដោះអាសន្ន

Filed in: សន្តិសុខ សង្គម