រាជធានីភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិន២នាក់ ដែលមានជំនាញលួចម៉ូតូ និងគាស់ផ្ទះ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនបានកាលពីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ក្រោយធ្វើសកម្មភាពនៅខេត្តសៀមរាប ហើយរត់គេចខ្លួនមករាជធានីភ្នំពេញ។ ការឃាត់ខ្លួនត្រូវបានធ្វើឡើងនៅចំណុចផ្លូវជាតិលេខ៦ ស្រុកពញាឮ ខេត្តកណ្ដាល។
ជនសង្ស័យជាជនជាតិចិនទាំង២នាក់គឺ ទី១៖ឈ្មោះ លាំង ហិន អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២៖ឈ្មោះ WEI JUNZHI អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការនោះយើងដកហូតសម្ភារៈមួយចំនួនរួមមាន ម៉ូតូ០១គ្រឿង ម៉ាកហុងដា ឃ្លីក ផលិតឆ្នាំ២០១២ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះ សោកាច់ក ចំនួន០៣គ្រាប់ ដងចំនួន០១ អាគុយចំនួន០១ ម៉ាស៉ីនមិនស្គាល់ម៉ាកប្រើអគ្គីសនី ចំនួន០១ មានដងចំនួន០២ សម្រាប់រកលោហៈធាតុក្នុងទូកដេក កាតចំនួន១២កាត, ដែកត្បែងចំនួន ០៦កំណាត់ អាចតបញ្ជូលគ្នាបានសម្រាប់គាស់ផ្ទះ, ម៉ាស៉ីនឆូតកាត ចំនួន០១, លិខិតឆ្លងដែនឈ្មោះ WEI JUNZHI ចំនួន០១ក្បាល ៕