ព័ត៌មានថ្មីៗ
​រាជធានី​ភ្នំពេញ ៖ ខ្សែ​ខ្នង​ធំ​ពិតមែន ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល នៅ​ជាន់​ទី ២​ដែល​ជា​សំបុក​លេង ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង អន​ឡាញ​ខុសច្បាប់​បើក​យ៉ាង​រលូន​ដូច្នេះ​បាន ? - សង្ស័យ​ល្បែង​បាញ់​ត្រី​ស៊ីសង​ស្ទើ​គ្រប់​ប្រភេទ ខុសច្បាប់ ក្នុង​ផ្សារ​សូរិយា នៅ​ជាន់​ទី​5 ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​1 ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ - សង្ស័យ​ល្បែង​ប៉ាញ់​ត្រី​គ្រប់​ប្រភេទ និង​ឆ្នោត​ឡូតូ ខុសច្បាប់​ជ្រោក​ក្រោម យីហោ “​វេទមន្ត អ៊ិច​ធើ​ធេន​ម៉ិន​វើយ​ដ៏​” ស្ថិត​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ជាន់​ទី​២ ក្នុង​ទី​ដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កំពុង​បើកទទួល​ភ្លៀវ​យ៉ាង​គគ្រឹកគគ្រេង​មិន​ស្តាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​? - ផ្សារទំនើប សុីធីម៉ល ជាន់ទី២ លួចលាក់បង្កាប់ ទូរហ្គេមបាញ់ត្រីជាច្រើនទូរ និង ទូរទស្សន៍អនឡាញ ធី វី ហៅត្នោតឡូត៍ ជ្រកក្រោមក្លឹបកំសាន តើមានច្បាប់អនុញ្ញាតដែរឫ..? - ខេត្ត​កណ្តាល ៖ ទីតាំង​រោងចក្រ​ផលិតផល​បារី​ចិន​និង​ចែកចាយ មហាជន​និង​សង្គម​ស៊ីវិល មាន​ការដាក់​ការសង្ស័យ​ចំពោះ​រោងចក្រ​ផលិត​ខាងលើ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ផលិត​បារី​ចិន​មួយកន្លែង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ! - រោងចក្រ​ចំនួន​៤​ទីតាំង​ផលិត​បារី​ចិន​មួយកន្លែង​ផ្លូវ​ចូល​ភ្នំ​តា​ម៉ៅ​ស្ថិតនៅ​ភូមិ​កណ្ដឹង ឃុំ​កណ្ដឹង​ធំ ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.! - រោងចក្រ​ផលិត​និង​រុក្ខជាតិ​ចែកចាយ​ផលិតផល​បារី សង្ស័យថា​! ខុស​ភាពប្រក្រតី​ ​សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ចុះ​អធិការកិច្ច​ផង​ទាន​!!! ស្រុក​បាទី​ - មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​រវាង​ម៉ូតូ​បុក​គ្នាប​ណ្ដោ​ល​ឲ្យ​ស្រី្ត​ម្នាក់​បាត់បង់​ជីវិត​នឹង​ម្ខាង​ទៀត​រងរបួស​ស្រាល​នៅលើ​ផ្លូវជាតិ​លេខ​៣៣ ស្រុក​ដំណាក់​ចង្អើរ​ - ប្រកាស​តែងតាំង​អភិបាលស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​
0

ប៉ូ​លី​សស្រុ​ក​ស្ទោង ក្រ​បួ​ចបា​ន ស្រ្តី​ជើង​ល្អដៃឆើ​ត​ ដែ​ល​ចាប់​ព​ង្រ​ត់ ក្មេ​ង​យ​កម​ក​លក់ ដូ​ច​លក់​នំ​ចំណី

ប៉ូ​លី​សស្រុ​ក​ស្ទោង ក្រ​បួ​ចបា​ន ស្រ្តី​ជើង​ល្អដៃឆើ​ត​ ដែ​ល​ចាប់​ព​ង្រ​ត់ ក្មេ​ង​យ​កម​ក​លក់ ដូ​ច​លក់​នំ​ចំណី

ខេត្ត​កំ​ពង់ធំ​ ៖​ ​ហេ​តុ​កា​រ​ដែ​លប​ណ្តា​លឲ្យ​មា​ន​ការ​ភ្ញា​ក់ផ្អើ​ល​មួ​យ ​បា​ន​កើ​តឡើ​ង​នៅ​ក្នុ​ងផ្សា​រ​ស្រុក​ស្ទោ​ង ​ខេត្ត​កំព​ង់ធំ​ដែល​ប​ណ្តាល​ម​កពីមា​ន​ស្រ្តី​ម្នាក់​បា​ន​ចាប់​ក្មេ​ង​ស្រីតូ​ច​ពីភ្នំ​ពេ​​ញ ​ហើ​យយ​ក​ទៅល​ក់​នៅខេត្តកំពត​ និ​ងត្រូ​វ​បាន​ស​មត្ថ​នៃ​អធិ​កា​រស្រុ​ក​ស្ទោង​ ខេត្តកំពង់ធំ ​​ចាប់​ឃាត់​ខ្លួ​នស្រ្តី​រូ​បនោះ​ ​ដោ​យស​ង្ស័​យ​ថា ​ជាអំ​ពើ​ល្មើស​ច្បា​ប់​ពាក់​ព័ន្ឋ​និ​ងកា​រ​ជួញ​ដូ​រ​មនុ​ស្ស។​

ក្មេងស្រីរងគ្រោះអាយុជាង១ ខួប ត្រូវបានសមត្ថកិច្ចជួយរំដោះ ឲ្យបានរួចផុតពីក្រញ៉ាំដៃរបស់ ស្រ្តីជើងល្អ ម្នាក់ដែលបានចាប់នាងមកលក់នៅក្នុងទីផ្សារ ដូចជាលក់នំចំនី ក្នុងនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនស្រ្តីដែល ជាជនសង្ស័យបានហើយ តាមពិតស្រ្តីជនសង្ស័យនេះ គឺត្រូវបានឳពុកម្តាយ ក្មេងស្រីរងគ្រោះ ជួលមកធ្វើការ ផ្ទះជាមេដោះមើលថែរក្មេងស្រី លុះមានឳកាសស្រ្តីរូបនេះ បានយកក្មេងនេះទៅលក់នៅទីផ្សារ។

យោងតាមលោកវរៈសេនីយ៍ឯក យ៉ង សំ អធិការស្រុកស្ទោង បានឲ្យដឹងថា  ក្នុងករណីជួញដូរមនុស្សនេះ គឺ លន ប៉ិក អាយុ៣៣ ឆ្នាំ  ជាឳពុកម្តាយក្មេងស្រីរងគ្រោះ មានមុខរបរកាត់ដេរ បានជួលស្រ្តីដែលជាជនសង្ស័យ ឈ្មោះធុន ថុនា អាយុ ២៩ ឆ្នាំ ឲ្យមើលក្មេងស្នាក់នៅបន្ទប់ជួល ភូមិផ្សារកំបូល សង្កាត់កំបូល  ខណ្ឌកំបូល ធានី ភ្នំពេញ ក្រោយមក ស្រ្តីជនសង្ស័យ បានយកក្មេងនោះទៅលក់នៅខេត្តកំពត ក្នុងតំម្លៃ២០០ដុល្លា ហើយបានគេចខ្លួនមកខេត្តកំពង់ធំ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

លោកវរៈសេនីយ៍ឯក យ៉ង សំ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងរបស់លោកបានប្រទះ ឃើញស្រ្តីដែលជាជនសង្ស័យ នៅដើរក្នុងផ្សារស្ទោង ស្ថិតក្នុងភូមិកំពង់ចិនត្បូង ឃុំកំពង់ចិនត្បូង ស្រុក ស្ទោង ខេត្តកំពង់ធំ ក៏បានរាយការណ៍ ជូនដល់ឧត្តមសេនីយ៍ទោ លោក អ៊ុក កុសល់ ស្នងការនគរបាល ខេត្តកំពង់ធំ ដើម្បីសុំវិធានការ ក្រោយមកក៏ទទួលបានបញ្ជាឲ្យ ឃាត់ខ្លួនស្រ្តីករណីលួចយកចេញពីផ្ទះកាលពីថ្ងៃទី១៥  ខែ វិច្ឆិកា ឆ្នាំ២០១៩ ហើយសត្ថកិច្ចចាប់បាន នៅល្ងាចថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្សារស្ទោង ។

លោកវរៈសេនីយ៍ឯក យ៉ង សំ បានបញ្ជាក់ក្រោយពីបាន ឃាត់ខ្លួនស្រ្តីសង្ស័យនេះបានមក ក៏បានឲ្យនាំទៅខេត្តកំពត ដើម្បីទៅរកទីតាំង ដែលបានលក់ក្មេង លុះទៅដល់សមត្ថកិច្ចក៏បានយកក្មេងនោះបានមកវិញ ប្រគល់ឲ្យឳពុកម្តាយ លុះព្រឹកថ្ងៃទី ១៧វិច្ឆិកា កម្លាំងការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«ថ្ងៃស្អែក | Thngaysaek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 085 49 89 66 | 096 91 81 448 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន «ថ្ងៃស្អែក | Thngaysaek» | ទូរស័ព្ទ៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល៖ kao.vot017@gmail.com

សហការផ្តល់ព័ត៌មាន៖ 085 49 89 66 | 096 91 81 448 | អ៊ីម៉ែល ៖ kao.vot017@gmail.com