ខេត្តកំពង់ធំ ៖ អគ្គីភ័យឆេះផ្ទះម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈតេលា និងស្តុបហ្គាស កាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំនួន០៣នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោកវរសេនីយត្រី គៀន គឿន មេបញ្ជាការ បានសហការជាមួយនគរបាលជួយពន្លត់ករណីអគ្គីភ័យ ដែលបានឆេះផ្ទះរបស់ឈ្មោះអ៊ូ មឿក ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈតេលា និងស្តុបហ្គាស ពេលកំពុងផ្ទេរចេញពីរថយន្ត បណ្តាលអោយឆេះផ្ទះនិងរបួសធ្ងន់មនុស្ស០១នាក។
ជនរងគ្រោះឈ្មោះ ហៀន ចាន់ធី ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រងរបួសធ្ងន់ បញ្ជូនទៅមណ្ឌល់សុខភាពតាំងគោក ជាអ្នកបើកបររថយន្តដឹកហ្គាស។ ចំណែកសម្ភារៈខូចខាតរួមមាន រថយន្តដឹកហ្គាស០១គ្រឿង ឆេះ៣០{4a6de7b8dce5f2ddf01096156ed84b79f5f03d23434eae786fc7efa79d81e2d1} ។ សម្ភារៈប្រើប្រាស់សំរាប់ផ្ទេរហ្គាសមួយចំនួន និងឆេះជញ្ចាំងផ្ទះអស់៣០{4a6de7b8dce5f2ddf01096156ed84b79f5f03d23434eae786fc7efa79d81e2d1} ។ បង្ករពីការផ្ទេរហ្គាសចេញពីរថយន្តខុសបច្ចេកទេស ៕