ភ្នំពេញ ៖ លោកទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្ស សង្គ្រោះជាតិ ជាបក្សប្រឆាំង ត្រូវបានរំលាយដោយសាល ដីកាតុលាការកំពូល ចំណែក លោកទណ្ឌិត សម រង្ស៊ី អតីត ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងតែនិរទេសខ្លួននៅ ឯក្រៅប្រទេស ត្រូវបានជាប់ បណ្តឹងជាច្រើនករណីនៅ សាលាដំបូងរាជធានីភ្នំពេញ។
ថ្មីៗនេះសាលាដំបូងរាជធានីភ្នំពេញបានបើកយករឿង ក្តីលោកទណ្ឌិត សម រង្សី ពី បទបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យកមកកាត់ក្តីហើយនៅមាន រឿងក្តីជាច្រើនទៀត ដែល តុលាការមិនទាន់យកមក ដំណើរការនៅឡើយ ។ សូម បញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំ រឿងបរិហាកេរ្តិ៍ដែលមាន លោក ហេង សុខណា ជា ចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យ ការ ។
ក្រោយពីដំណើរការសវនា ការជាច្រើនម៉ោង លោក ហេង សុខណា ក៏បានប្រកាស សាលក្រម ដោយបង្គាប់ឱ្យ លោកទណ្ឌិត សម រង្សី សង ជំងឺចិត្តទៅសម្តេចតេជោហ៊ុន សែន ៤ពាន់់លា់នរៀល ។
សំណុំរឿង ទណ្ឌិត សម រង្សី ដែលបានបរិហាកេរ្តិ៍ ៖ សម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាលើបណ្តាញ សង្គមហ្វេសប៊ុកថា បានសូក ប៉ាន់កញ្ញា ធី សុវណ្ណថា ចំនួន ទឹកប្រាក់១លានដុល្លារអាមេ-រិក ដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិ ត្រូវបាន តុលាការបង្គាប់ឱ្យ ទណ្ឌិត សម រង្សី សងជំងឺចិត្តនៅដល់ សម្តេចតេជោ ហ៊ុន សែន ៤ ពាន់លានរៀល ស្មើប្រមាណ ១លានដុល្លារអាមេរិក និង ពិន័យចូលរដ្ឋ ប្រមាណ ១០ លានរៀល ។
លោក គី តិច ជាមេធាវី តំណាងដោយអាណត្តិរបស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹងប្តឹង ទណ្ឌិត សម រង្សី អតីតប្រធាន គណបក្សសង្គ្រោះជាតិចូល ទៅកាន់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ពីបទ បរិហាកេរ្តិ៍ជាសាធារណតាម មាត្រា ៣០៥ នៃក្របព្រហ្មទណ្ឌ កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០១៧ ។
ពេលនេះគណបក្សសង្គ្រោះ ជាតិបានត្រូវរំលាយទាំងស្រុង ហើយដោយមានជនជាតិបរ ទេសអង្គការចាត់តាំង លោក កឹម សុខា ប្រធានគណបក្ស ត្រូវបានជាប់នៅពន្ធនាគារ ត្រពាំងថ្លុងពីបទសង្ស័យបាន ក្បត់ជាតិខ្លួនឯង លក់ក្បាល ឱ្យជនជាតិបរទេស ចំណែក អ្នកនយោបាយបក្សសង្គ្រោះ ជាតិជាង ១៥០នាក់ ត្រូវបាន បិទធ្វើជានយោបាយរយៈពេលចំនួន ៥ឆ្នាំ ។ ពេលនេះ តទៅទៀតលែងមានសង្គ្រោះ ជាតិរស់ឡើងវិញទៀតហើយ ៕