ភ្នំពេញ ៖ ពិធីជួបជុំលើកទី២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅវេលាយប់ ថ្ងៃអាទិត្យ ៥ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៨បានអញ្ជើញជួបជុំ នឹងសំណេះសំណាលជាមួយ ក្រុមអ្នកសារព័ត៌មានក្នុងស្រុក ប្រមាណ ៣.៤០០នាក់ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវអនុ សាសន៍ជាច្រើនពង្រឹងវិស័យ ព័ត៌មានយើងនៅក្នុងប្រទេស ឱ្យបានល្អប្រសើរ ។ សម្តេច តេជោ ហ៊ុន សែន បានថ្លែង វិស័យព័ត៌មានក្តៅ ឬត្រជាក់ នាបច្ចុប្បន្នស្ថិតនៅលើស្ថាប័ន ឬអ្នកសារព័ត៌មានខ្លួនឯងតែ ប៉ុណ្ណោះ ។ សម្តេចតេជោថា បើចង់ក្តៅសរសេរជេរប្រមាថ ទៅនឹងក្តៅហើយ តែបើចង់ ត្រជាក់សរសេរលើកដៃជើង ទំយើបុគ្គលឱ្យខ្លាំងទៅនិង បានត្រជាក់រហូត ។ បានរំលឹកថាត្រូវធ្វើយ៉ាង ណាឱ្យព័ត៌មានពិតមួយត្រូវឆ្លុះ បញ្ចាំងពីតថភាពពិតក្នុង សង្គម ។
សម្តេចតេជោ បានថ្លែង ថា នៅកម្ពុជាមានព័ត៌មាន បែបសកម្ម៣ប្រភេទ ៖ គឺទី១- សារព័ត៌មានដែលដើរតួជា ម៉ាសព្យា និងជម្រិតទារប្រាក់ គេជាដើម, ២-សារព័ត៌មាន អត់ច្បាប់មិនមានការគោរព ច្បាប់ និងបន្លំប្រាក់មិនបង់ពន្ធ និងទី៣-ព័ត៌មានតែឈ្មោះ តែសកម្មភាពគ្មាន ។
សម្តេចតេជោ ព័ត៌មាន ទាំងបីប្រភេទនេះ មិនគួរឱ្យ មាននៅកម្ពុជានោះ បាន ឡើយ ។ មិនត្រូវគិតថា អ្នក យកព័ត៌មានជាអ្នកបំផ្លិច បំផ្លាញនោះទេ ។ រួចបានផ្តាំ ផ្ញើទៅស្ថាប័នព័ត៌មាននិងអ្នក យកព័ត៌មានថាដើម្បីឱ្យមាន ការគាំទ្រត្រូវមានការប្រកាន់ ចលនានិយមកណ្តាល មិន ត្រូវស្តាំពេក ឆ្វេងពេក ត្រូវតែ ហ៊ាននិយាមមកមិនត្រូវធ្វើជា ចៅក្រមកាត់សេចក្តីនោះបាន ឡើយ ។
សម្តេចតេជោ គួរតែអរគុណដល់អ្នកយកព័ត៌មានបាន បង្ហាញឱ្យដឹងនៅព័ត៌មាន ដែលមិនបានដឹងនោះនិងលើក ទឹកចិត្តឱ្យព័ត៌មានមានភាព ក្លាហានតែត្រូវប្រកាន់នូវសុច្ច រិតភាពល្អ ។ អ្នកយកព័ត៌មាន មួយចំនួនមានភាពខ្ជិលច្រអូស និងខ្វះចំណេះដឹងផ្នែកបច្ចេក វិទ្យាដែលនាំឱ្យខ្វះព័ត៌មាន ផ្សាយ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកនាំពាក្យ មួយចំនួនមិនទាន់បានបំពេញ ភារកិច្ចរបស់ខ្លួនឱ្យបានត្រឹម ត្រូវនៅឡើយ ជាពិសេសនៅ តាមបណ្តាខេត្ត ។
អ្នកនាំពាក្យនៅគ្រប់បណ្តា ខេត្ត-ក្រុងត្រូវពង្រឹងសកម្មភាព ដើម្បីផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានសម្តេចបន្តថាធ្វើ ជាអ្នកយកព័ត៌មានបានអាច ធ្វើជានាយករដ្ឋមន្ត្រីបាន ។
សម្តេចតេជោ ជម្រុញឱ្យ អ្នកព័ត៌មានត្រូវប្រឹងប្រែងស្វះ ស្វែងប្រភពព័ត៌មាន បើសិន មិនស្វះស្វែងរកព័ត៌មានទេនឹង ក្ស័យអាជីពជាមិនខាន ។ បើ ចង់បានព័ត៌មានរដ្ឋនិងឯកជន ធ្វើជាកញ្ចក់ឆ្លុះសង្គមឱ្យបាន ពិត ។ សម្តេចចង់បានព័ត៌មាន ដែលធ្វើជាសរសៃផ្តល់ព័ត៌មាន ពីរដ្ឋទៅឱ្យប្រជាជននិងចង់ បានព័ត៌មានចេះរិះគន់ ដើម្បី ស្ថាប័នដោយតាមសកម្មភាព របស់ស្ថាប័នរបស់ហើយចេះ ពាំនាំនូវទុក្ខលំបាករបស់ប្រជា ពលរដ្ឋមករាជរដ្ឋាភិបាលវិញ ជាការប្រសើរ ។
សម្តេចតេជោ មិនចង់ ឃើញត្រឹមតែព័ត៌មានចេះជេរ ប្រមាថនិងបំពុលសង្គមនោះ ទេ ! ហើយមិនចង់ឃើញអ្នក យកព័ត៌មានដែលជំរិតទារ ប្រាក់ទេ ។ ហើយចង់ដឹងឃើញ ស្ថាប័នព័ត៌មានចេះបង្កើន សកម្មភាពបច្ចេកវិទ្យា ដើម្បី ផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស ទាន់ចិត្តមើល ។ កោតសរសើរ ទូរទស្សន៍ជាតិដែលពេលបច្ចុ ប្បន្នផ្តល់ព័ត៌មានបានឆាប់ រហ័សលែងផ្អូមដូចពេលមុន ទៀតហើយ ក៏បានអនុញ្ញាត មិនឱ្យយកប្រាក់ពន្ធលើចាក់ បញ្ចាំងខ្សែភាពយន្តបរទេស រយៈពេល ៥ឆ្នាំ តាមសំណើ សមាគមទូរទស្សន៍ផងដែរ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងពិធីជូបប្រជុំ នោះក៏មានការប្រតិកម្មផង ដែរ ចំពោះតារាៗមួយចំនួន ដែលតែងតែលើកឡើងថា មានឧកញ៉ានិងលោកធំៗ ច្រើនណាស់តាមស្នេហ៍ខ្លួន ស្អាត ។ សម្តេចបានស្នើអោយ តារាៗចុចឱ្យចំឈ្មោះដើម្បីកុំ ឱ្យខូចដល់ឈ្មោះឧកញ៉ានិង លោកធំៗដទៃទៀត ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានបញ្ចប់ សុន្ទរកថា នៅវេលាម៉ោង ៨ៈ៣៥នាទី នាយប់ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨ ៕