អន្តរជាតិ ៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចំងាយខ្លី ចំនួន២គ្រាប់ទៀតហើយនៅព្រឹកថ្ងៃសៅរ៍នេះ ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាងថ្កោលទោស ការដាក់ទណ្ឌកម្ម និងសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក។
មីស៊ីលដែលបានបាញ់សាកល្បងនៅព្រឹកនេះ គឺជាប្រភេទ មីស៊ីលតែមួយដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីប៉ុន្មានសប្ដាហ៍មុន។មីស៊ីលទាំងពីរគ្រាប់នេះត្រូវបានបាញ់ចេញពីតំបន់ Sondok នៃខេត្ត Hamgyong ខាងត្បូង មុននឹងវាធ្លាក់ចូលសមុទ្រជប៉ុន៕
0
បាញ់ទៀតហើយ កូរ៉េខាងជើង បាញ់សាកល្បង មីស៊ីលទៀតហើយ នៅព្រឹកនេះ

Filed in: អន្តរជាតិ