អន្តរជាតិ៖ អាជ្ញាធរចិនបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ចំនួនមនុស្សស្លាប់ដោយខ្យល់ព្យុះទីហ្វុង Lekima នៅភាគខាងកើតប្រទេសចិនបានកើនដល់ ៤៤នាក់ហើយ ខណៈមនុស្ស ១៦នាក់កំពុងបន្តបាត់ខ្លួន។នេះបើយោងតាមប្រភពពីសារព័ត៌មាន CGTN ។
អាជ្ញាធរថាមនុស្ស១២នាក់បន្ថែមទៀតបានបាត់បង់ជីវិតដោយសារតែព្យុះ Lekima ដោយក្នុងនោះមាន ០៧នាក់ក្នុងខេត្ត Zhejiang និង ០៥នាក់នៅខេត្ត Shandong ហើយចំនួននេះទៀតសោត គឺរាប់បញ្ចូលទាំងអ្នកស្លាប់នៅក្នុងខេត្ត Zhejiang ៣២នាក់កាលពីថ្ងៃអាទិត្យ។
ព្យុះទីហ្វុង Lekima បានវាយប្រហារមកលើតំបន់ដីគោកនៃខេត្ត Zhejiang កាលពី ព្រឹងថ្ងៃសៅរ៍សប្ដាហ៍មុនជាមួយកម្លាំងខ្យល់បក់ ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង។ព្យុះនេះបង្កជាគ្រោះទឹកជំនន់ និងបង្ខំឱ្យអាជ្ញាធរចិនជម្លៀសមនុស្សច្រើនជាង ១៨០,០០០នាក់ទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ៕