ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង០៨និង៣០នាទី កម្លាំងផ្នែកអន្តោប្រវេសន៍របស់អធិការដ្ឋាននគរបាលក្រុងបាវិត ខេត្តស្វាយ រៀង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ដឹកនាំដោយលោកអនុសេនីយ៍ឯក គោយ យៀង អធិការងទទួលការងារអន្តោប្រវេសន៍ ក្រុងបាវិត បានចុះត្រួតពិនិត្យរដ្ឋបាលរកឃើញជនបរទេសជនជាតិវៀតណាមឆ្លងដែនដោយខុសច្បាប់មករកស៊ីលក់ឆ្នោតនៅក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ចំនួន ៥ នាក់ ក្នុងនោះមាន ប្រុស ៣ នាក់ ស្រី ២ នាក់។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនជាតិវៀតណាម៥នាក់ មករកស៊ីលក់ឆ្នោតដោយខុសច្បាប់នោះមានឈ្មោះ ៖
១-ឈ្មោះ កែវ យ៊ឹង វ៉េ ភេទប្រុសអាយុ៥១ឆ្នាំ ២-ឈ្មោះ ឡេ ធី ត្រាង ភេទស្រី អាយុ៣៦ឆ្នាំ ៣-ឈ្មោះ ឡេ ធី ធី ភេទស្រី អាយុ៤០ឆ្នាំ ៤-ឈ្មោះ តាំ យ៉ាងប៊ិន ភេទប្រុសអាយុ៤៣ឆ្នាំ ៥-ឈ្មោះង្វៀង យ៉ាងមិន ភេទប្រុសអាយុ៤១ឆ្នាំ ។ ហើយអ្នកទាំ៥នាក់មានទីលំនៅភូមិឡុងភួ ឃុំឡុងធឹង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។ សម្ភារៈដកហូតមាន សន្លឹកឆ្នោតយួនចំនួន៩៤៤សន្លឹក។
បច្ចុប្បន្នជនជាតិវៀតណាម ៥ នាក់ បាននាំយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើកិច្ចសន្យាអប់រំអោយឈប់មកលក់ឆ្នោតក្នុងក្រុងបាវិត រូចហើយសមត្ថកិច្ចបានអោយវិលត្រឡប់ទៅប្រទេសដើមវិញ៕