អន្តរជាតិ ៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីកចំនួន២គ្រាប់នៅព្រឹកថ្ងៃពុធនេះដោយបាញ់ចេញពីតំបន់តែមួយដែលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលកាលពីសប្ដាហ៍មុន។ នេះបើតាមសារព័ត៌មាន CNA។
ការបាញ់មីស៊ីលទាំងពីរគ្រាប់នេះ ត្រូវបានបាញ់ចេញពីទីក្រុង Wonsan ដោយវាហោះបានចំងាយចន្លោះពី២៤០ និង៣៣០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន គឺរយៈពេលតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីបានធ្វើតេស្ដមីស៊ីលរយៈចំងាយខ្លីចំនួន២គ្រាប់ដូចគ្នានេះដែរ៕