ខេត្តសៀមរាប ៖ នៅថ្ងៃទី១២ ខែកុម្ភះ ២០២០ វេលាម៉ោង១២ និង៣០នាទី មានករណីមនុស្សស្លាប់ដោយសារបាក់ដីដំបូកសង្កត់លើ បណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធម្ម។
សពជនរងគ្រោះឈ្មោះ ណិត ចាប ភេទប្រុស អាយុ ២៣ឆ្នាំ ស្រុកកំណើតនៅភូមិជ្រាបចាស់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរបរកសិករ បច្ចុប្បន្នរស់នៅ គោកត្រម៉េង ភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
នៅថ្ងៃទី១២ កុម្ភះ ឆ្នាំ២០២០ ជនរងគ្រោះបាននាំគូរដណ្តឹងរបស់ខ្លួន ដែលនឹងរៀបការនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ ទៅជីកដីដំបូកយកមកធ្វើឡដុតធ្យូង នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិ ចំងាយ១០០០ម៉ែត្រ ស្រាប់តែដីដំបូកបាក់ធ្លាក់សង្កត់បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុគួរអាសូរ។
ទទួលបានពត៌មាន ប៉ុស្តិ៍រដ្ឋបាលស្លែងស្ពាន បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងធ្វើកោសលវិច្ច័យ សមត្ថកិច្ចបានពិនិត្យឃើញ សាកសពឈ្មោះ ណិត ចាប ភេទប្រុស អាយុ២៣ឆ្នាំ ពិតជាដីបាក់សង្កត់ពិតប្រាកដមែន បានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕